មាតិកា
ការចុះពិនិត្យការចិញ្ចឹមជាលក្ខណៈគ្រួសារ របស់កសិករ សំ រ៉េត សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ រស់នៅភូមិត្រពាំងមូល
ចេញ​ផ្សាយ ១៧ មីនា ២០២១
175
ថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មន្ត្រីបសុព្យាបាល សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំជើងគោ បានចុះពិនិត្យការចិញ្ចឹមជាលក្ខណៈគ្រួសារ របស់កសិករ សំ រ៉េត សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ រស់នៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមុនចូលក្នុងបណ្តុំអាជីវកម្មគាត់មានមេមាន់ចំនួន ៨ក្បាល បច្ចុប្បន្នមាន់របស់គាត់កើនដល់ ៥០ក្បាល។ កសិករនិយាយថា ក្រៅពីការងារកម្មករដូងប្រេង គាត់ឆ្លៀតចិញ្ចឹមមាន់បន្ថែមដើម្បីផ្គត់ផ្គង់ជីវភាព សម្រាប់កូនៗសិក្សា និងចំណីអាហារ ក្រោយលក់មាន់រួច។ ការចិញ្ចឹមរបស់កសិករបានអនុវត្តតាមបច្ចេកទេស ដោយមានការសម្អាតទ្រុង ស្នូកចំណី ស្នូកទឹក និងទ្រុងសម្រាប់កូនដាក់ដោយឡែក រួមទាំងដាក់អំពូលដើម្បីផ្តល់កំដៅដល់កូនមាន់បានត្រឹមត្រឹម និងមាន់មានសុខភាពល្អ។
ចំនួនអ្នកចូលទស្សនា
Flag Counter