ចេញផ្សាយ ១៧ មីនា ២០២១
278
ថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១
មន្ត្រីបសុព្យាបាល សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំជើងគោ បានចុះពិនិត្យការចិញ្ចឹមជាលក្ខណៈគ្រួសារ របស់កសិករ គយ ទូច សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ រស់នៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមុនចូលក្នុងបណ្តុំអាជីវកម្មគាត់មានមេមាន់ចំនួន ១២ក្បាល បច្ចុប្បន្នមាន់របស់គាត់កើនដល់ ១៣០ក្បាល។ កសិករនិយាយថា គាត់បានលក់មួយមាន់ចំនួនដល់អ្នកភូមិ ហើយគាត់ទុកមេពូជបន្ថែម ដើម្បីឱ្យមាន់របស់គាត់មានចំនួនជាងពេលបច្ចុប្បន្ន ក្នុងការផ្គត់ផ្គង់ទីផ្សារ។ តាមការពិនិត្យឃើញថា កសិករបានអនុវត្តតាមបច្ចេកទេស ដោយមានការសម្អាតទ្រុង ស្នូកចំណី ស្នូកទឹក និងដាក់អង្កាម រួមទាំងដាក់អំពូលដើម្បីផ្តល់កំដៅដល់កូនមាន់បានត្រឹមត្រឹម និងមាន់មានសុខភាពល្អ។