ចេញផ្សាយ ១៥ មីនា ២០២១
148
ថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១
កសិករ ស៊ិន ប៉ាល់ សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ រស់នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា បានប្រកបររបរចិញ្ចឹមមាន់ប្រមាណជា៣០ ក្បាលប៉ុណ្ណោះ មុខចូលបណ្តុំអាជីវកម្មចិញ្ចឹមមាន់របស់កម្មវិធីអាស្ប៉ាយ កសិកម្មខេត្តព្រះសីហនុ។ តាមការចុះពិនិត្យរបស់មន្ត្រីជំនាញបសុពេទ្យ និងក្រុមការងារអាស្ប៉ាយ សហការជាមួយ កញ្ញា សាំង ណាលីន ភ្នាក់ងារផ្សព្វផ្សាយឃុំកំពង់សីលា ឃើញថាការចិញ្ចឹមមាន់របស់កសិករ ស៊ិន ប៉ាល់ កើនដល់ប្រមាណជាង ២០០ក្បាល នាពេលបច្ចុប្បន្ននេះ។ កសិករនិយាយថា នឹងគ្រោងចិញ្ចឹមមាន់ឱ្យច្រើនជាងពេលបច្ចុប្បន្ន ក្នុងទំហំរោងដែលគាត់បានកំពុងសាង ក្នុងទីតាំងមួយដែលសម្របក្នុងការចិញ្ចឹមបែបលក្ខណៈអាជីវកម្ម និងគ្រោងដាក់ម៉ាស៊ិនផលិតចំណីដោយខ្លួនឯង ដើម្បីផ្តត់ផ្គង់លើទីផ្សារ។ ក្នុងឱកាសនេះមន្រ្តីបសុព្យបាល បានផ្តល់នូវបច្ចេកទេសមួយចំនួនពីការសាងសង់ទ្រុង ការដាក់កូនមាន់ទៅតាមអាយុ និងការចាក់វ៉ាក់សាំង និងវិធីព្យាបាលជំងឺដល់កសិករផងដែរ។