ចេញផ្សាយ ១៥ មីនា ២០២១
107
ថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១
លោក ឡាង សុគន្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវទទួលបន្ទុករួម និងមន្ត្រីជំនាញចំនួន ១រូប បានចូលរួមប្រជុំ ស្តីពី ការចូលកាប់ព្រៃ ហ៊ុមព័ទ្ធកាន់កាន់កាប់ បោះបង្គោលរបងសង់ខ្ទមអនាធិបតេយ្យថ្មីៗនៅក្នុងបរិវេណ ទីលានចាក់សម្រាម និងនៅលើដីគម្របព្រៃឈើ ក្រោមអធិបតីភាពលោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ នៅសាលាស្រុកស្ទឹងហាវ ដោយមានការចូលរួម ពីប្រជាប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋបាលស្រុក កំលាំងនរគបាល ចំនួន ២៧នាក់។