ចេញផ្សាយ ១២ មីនា ២០២១
102
ថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យការចិញ្ចឹមមាន់ របស់កសិករ ហង់ ចាន់ធា រស់នៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថាកសិករចិញ្ចឹមមាន់ចំនួន ៥០០ក្បាល តាមបច្ចេកទេសត្រឹមត្រូវ ដោយចាក់វ៉ាក់សាំងតាមដំណាក់កាលនីមួយៗ មានដាក់អំពូល ដើម្បីកំដៅដល់កូនមាន់ និងសម្អាតទ្រុង ស្នូក ជាប្រចំា ដែលធ្វើឱ្យមាន់របស់គាត់មានសុខភាពល្អ លើសពីនោះគាត់មានដាំអាសូឡា និងបន្លែដែលសេសសល់ពីការប្រមូល មកធ្វើជាចំណីសម្រាប់មាន់របស់គាត់ ដែលធ្វើឱ្យមាន់មានការរីកធំធាត់ល្អ។ មាន់របស់គាត់លក់ជាបន្តបន្ទាប់ ក្នុងតម្លៃ ២២០០០រៀល ទៅ២៥០០០រៀល។