មាតិកា
ចុះពិនិត្យទីតាំងដីព្រៃកោងកាង
ចេញ​ផ្សាយ ០៩ មីនា ២០២១
138
ថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដោយយោងតាមព័ត៌មានពីប្រជាពលរដ្ឋថាមានជនសង្យ័យលូចកាប់ទន្រ្ទានព្រៃកោងកាង ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់សោម សហការជាមួយ មេឃុំ សហគមន៍នគរបាលឃុំ ប្រជាការពារឃុំសំរុង ស្រុកព្រៃនប់ ចុះពិនិត្យដល់ទីតាំងជាក់ស្តែង ឃើញមាន៖ នៅក្នុងបរិវេណដីនោះមានការកាប់ទន្រ្ទានព្រៃកោងកាងថ្មីៗប្រមាណ ០២ហិកតា មានប្រូសុីម៉ងត៍ ១២សន្លឹក (ក្រុមការងារបានបំផ្លាញចោល) មានដើមដូងដាំចំនួន ០៨ដើម មានផ្ទះ ០១ខ្នង ដែលជនសង្ស័យស្នាក់។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា គាត់បានកាប់ព្រៃកោងកាងថ្មីៗនោះមែន ចំពោះផ្ទះ និងដើមដូងយូរឆ្នាំហើយ គាត់អះអាងថាគាត់មានឯកសារបញ្ជាក់ពីអាជ្ញាធរ មានទីតាំងនៅ ប៉ុលឌែរ៤ ភូមិសំរុងកណ្តាល ឃុំសំរុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter