មាតិកា
ការចុះពិនិត្យមើលការដាំដុះដំណាំរួមផ្សំរបស់កសិករ អ៊ុំសេង ហួត ស្ថិតនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់
ចេញ​ផ្សាយ ០៦ មីនា ២០២១
125
ថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ មន្ត្រីជំនាញកសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំសាមគ្គី បានចុះពិនិត្យមើលការដាំដុះដំណាំរួមផ្សំរបស់កសិករ អ៊ុំសេង ហួត ស្ថិតនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលទ្ធផលកសិករ ដាំដំណាំលើផ្ទៃដីទំហំ ១៥អា ដែលមានដាំសណ្ដែកគួរ ត្រប់វែង និងល្ពៅ ដោយក្នុងនោះ÷ -សណ្តែកគួរ ប្រមូលផលបានពី ៧ទៅ៨គីឡូក្រាម លក់ក្នុងតម្លៃ ៤ ០០០រៀល។ -ត្រប់វែង ប្រមូលផល បានពី ៦ ទៅ ៧គីឡូក្រាម លក់ក្នុងតម្លៃ ៣ ០០០រៀលក្នុងមួយគីឡូក្រាម។ ដំណាំដែលគាត់ប្រមូលបាន គឺលក់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នងភូមិ និងភូមិជិតៗខាងផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter