ចេញផ្សាយ ០៦ មីនា ២០២១
127
ថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១
ក្រុមខណ្ឌេដ្ឋបាលជលផលកំពង់សោម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ និងជំនាញភូមិបាលស្រុកព្រៃនប់ ដើម្បីចុះពិនិត្យទីតាំងដាំដើមដូង ជីកប្រឡាយ(កិញ) និងធ្វើរបងប្រវែង ២៧ម៉ែត្រ សាងសង់រោងចំនួន ០១រោង ទំហំ ៤ម៉ែត្រ×៤ម៉ែត្រ តាមការដំឡើងផែនទីដោយជំនាញភូមិបាលជាលទ្ធផលឃើញថាដីមួយចំនួនស្ថិតក្នុងដីចំណីឆ្នេរសមុទ្រ និងដែននេសាទ ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។