ចេញផ្សាយ ០៦ មីនា ២០២១
132
ថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១
លោក ហុក ឡាំ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម ដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផល ចំនួន ៤រូប ចុះស្រង់ស្ថិតិវារីវប្បកម្មនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលបានស្រង់ស្ថិតិស្រះចិញ្ចឹមត្រីទឹកសាបដែលបានចំនួន ៦គ្រួសារ ស្មើនឹង ៩ស្រះ ដោយស្ថិតនៅភូមិព្រែកផ្អាវ មាន ០៤គ្រួសារ និងភូមិជល្លង ២គ្រួសារ។