មាតិកា
ការចុះពិនិត្យមើលការចិញ្ចឹមត្រីរបស់កសិក សេង កាន់ រស់នៅភូមិព្រែកផ្អាវ ឃុំទឹកល្អក់
ចេញ​ផ្សាយ ០៥ មីនា ២០២១
144
ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចំនួន ២រូប និងក្រុមការងារកម្មវិធីអាស្ប៉ាយ សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំទឹកល្អក់ ចុះពិនិត្យមើលការចិញ្ចឹមត្រីរបស់កសិក សេង កាន់ រស់នៅភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថាកសិករចិញ្ចឹមប្រាចំនួន ៦០០០ក្បាល ក្នុងនោះមានចំនួន ៥០០ក្បាល ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ផ្តល់ជូនពីកម្មវិធីអាស្ប៉ាយ។ លើការប្រមូលរបស់គាត់កសិករនិយាយថា ការប្រមូលផលបានប្រមាណជា ២តោន ដោយក្នុងមួយថ្ងៃគាត់ចាប់ត្រីពី ២០គីឡូក្រាមទៅ៥០គីឡូក្រាមទៅតាមការបញ្ជាទិញរបស់ម៉ូយ ក្នុងតម្លៃពី ៥ ៥០០រៀល ដោយតម្លៃទីផ្សារមិនអំណោយផល គាត់បានចាប់លក់ដោយខ្លួនឯងនៅតាមតំបន់ផ្សេងៗចន្លោះពី ២០ទៅ៣០គីឡូក្នុងមួយថ្ងៃ ក្នុងតម្លៃ ៨ ០០០រៀលក្នុងមួយគីឡូក្រាម។
ចំនួនអ្នកចូលទស្សនា
Flag Counter