មាតិកា
ការចុះតាមដាន និងពិនិត្យការធ្វើបង្គាក្រៀមរបស់សមាជិកបណ្តុំអាវជីកម្មបង្គាក្រៀម នៅភូមិជម្ពូរខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០៤ មីនា ២០២១
161
ថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញកសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយឃុំទួលទទឹង និងក្រុមការងារកម្មវិធីអាស្ប៉ាយ ចុះតាមដាន និងពិនិត្យការធ្វើបង្គាក្រៀមរបស់សមាជិកបណ្តុំអាវជីកម្មបង្គាក្រៀម នៅភូមិជម្ពូរខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា ក្រោយទទួលបានការចែកសម្ភារៈប្រើប្រាស់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ នៃកម្មវិធីអាស្ប៉ាយ រួចមក កសិករបានធ្វើការហាលបង្គាដែលរកបានដោយមានអនាម័យ និងសណ្តាប់ធ្នាប់ល្អ ដែលរក្សាបានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។ រយៈពេលពីមួយទៅពីរថ្ងៃ កសិករអាចលក់ចេញពី ០.៥គីឡូក្រាមទៅ ១គីឡូក្រាម ក្នុងតម្លៃ ១០ម៉ឺនរៀល ក្នុងមួយគីឡូក្រាមដល់ឈ្មួញកណ្តាលនៅផ្សារវាលរេញ។
ចំនួនអ្នកចូលទស្សនា
Flag Counter