មាតិកា
ការតាមដាន និងពិនិត្យការដាំដុះដំណាំបន្លែររបស់កសិករ នៅភូមិសំរុងក្រោម ឃុំសំរុងហើយ
ចេញ​ផ្សាយ ០៣ មីនា ២០២១
111
ថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញកសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយឃុំសំរុង និងក្រុមការងារកម្មវិធីអាស្ប៉ាយ ចុះតាមដាន និងពិនិត្យការដាំដុះដំណាំបន្លែររបស់កសិករ នួន ទីវ រស់នៅភូមិសំរុងក្រោម ឃុំសំរុងហើយ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថាកសិករដាំដុះដំណាំបន្លែលើផ្ទៃដី២០អា ដែលមានត្រប់វែង និងននោង មានការលូតលាស់ល្អ ក្នុងនោះមានត្រប់វែង ប្រមូលផលបាន ១០០គីឡូវក្រាមក្នុងថ្ងៃ លក់បាន ២៥០០រៀលក្នុងមួយគីឡូក្រាម និងននោងប្រមូលផលបាន ៧ ទៅ ៩គីក្រាមក្នុងមួយថ្ងៃលក់បាន ១៥០០រៀលក្នុងមួយគីឡូក្រាមដល់ឈ្មួញ នៅផ្សារវាលរេញ។
ចំនួនអ្នកចូលទស្សនា
Flag Counter