ចេញផ្សាយ ២៦ កុម្ភៈ ២០២១
91
ថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងមន្ត្រីជំនាញ បានចុះស្រង់ ស្ថិតិវារីវប្បកម្ម នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាលទ្ធផល ៖
១- វារីវប្បករ ឈ្មោះ ចិត្រា ចិញ្ចឹមបង្គា មាន ៣អាង។ អាង ១= ១៥ម៉ែត្រការ៉េ បានដាក់ កូនបង្គា ២០០ ០០០ សល់តែ ២០០០កូន ត្រីអណ្ដែងក្នុងថង់ប្លាស្ទិក ២០០០កូន។
២- វារីវប្បករ ឈ្មោះ ហៃ មាន ស្រះចំនួន ៩ស្រះ ១= ១២០០០ម៉ែត្រការ៉េ បានដាក់កូនត្រី ចិញ្ចឹម ដូចជា - ត្រីដំរី ២០ម៉ឺនកូន សល់ ៤ម៉ឺនកូន។ ត្រីអណ្ដែង ២០ម៉ឺនកូន សល់ ២ម៉ឺនកូន។ ត្រីឆ្ពិន ១០ម៉ឺន កូនសល់ ៤០០។ ត្រីកាហែ ៥ម៉ឺនកូនសល់ ២០០កូន។
បន្ទាប់មក ក្រុមការងារបាន ទៅជួប អជ្ញាធរស្រុក ស្ទឹងហាវខេត្តព្រះសីហនុ ដើម្បីជួយសម្របសម្រួល ក្រុមការងារខណ្ឌរដ្ឋបាលជលផល ដើម្បីរៀបចំទទួល និង រៀបចំឯកសារ បង់ពន្ឋថ្លៃឈ្នួលដែននេសាទ សម្រាប់ឆ្នាំ ២០២១នា ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ជាលទ្ធផល អភិបាលរងស្រុក ស្ទឹងហាវ សន្យាថា និងជួយសម្របសម្រួលរកទីតាំង ដើម្បីរៀបចំឱ្យ ក្រុមការងារខណ្ឌរដ្ឋបាលជលផល ដើម្បីធ្វើការងារនេះ។ ហើយនឹង ជួយផ្សព្វផ្សាយដល់ អ្នកនេសាទ ឱ្យចូលរួមមក បង់ពន្ឋ ថ្លៃឈ្នួលដែននេសាទ ។