ចេញផ្សាយ ២៥ កុម្ភៈ ២០២១
80
ថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១
លោក ហុក ឡាំ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម ដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម ចំនួន ៤រូប ចុះស្រង់ស្ថិតិវារីវប្បកម្ម សម្រាប់ឆ្នាំ២០២១។ ជាលទ្ធផល បានស្រង់ស្ថិតិស្រះចិញ្ចឹមត្រីទឹកសាបដែលមានចំនួន ០៣គ្រួសារ ក្នុងនោះមានចំនួនសរុប ២០ស្រះ ដោយដាក់កូនត្រីប្រភេទត្រីផ្ទុក និងអណ្តែង ស្ថិតនៅភូមិទឹកចេញ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។