ចេញផ្សាយ ២៤ កុម្ភៈ ២០២១
105
ថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំថ្នាក់ដឹកនាំមន្ទីរ និងនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ ចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី ករណីស្នើសុំកាយព្រំក្រវាត់ការពារដី ធ្វើផ្លូវ និងឈូសឆាយដាំដំណាំក្នុងបរិវេណដីរបស់ក្រុមហ៊ុន អ៉ី សេង ខូ អិលធីឌី ស្ថិតនៅភូមិសាស្ត្រឃុំទឹកថ្លា ឃុំទឹកល្អក់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅក្នុងបន្ទប់ប្រជុំទីចាត់ការអន្តរវិស័យ សាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោក លោកស្រីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងក្រុមហ៊ុន អ៉ី សេង ខូ អិលធីឌី។