មាតិកា
ការចុះពិនិត្យជាក់ស្ដែងលើផលិតផលឈើខ្លឹមចន្ទន៍គ្រឹស្នាកែឆ្នៃស្រាយសលាយខ្មៅព្រឿងកាត់ជាកង់កង់បកសំបកនៅភូមិស្ទឹងឆាយ
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២១
289
ថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក តុង សែ នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងមន្ត្រីរដ្ឋបាលព្រៃឈើកំពង់សិីលាចំនួន ២រូប និងតំណាងក្រុមហ៊ុនជេស៊ីអេនធើប្រាយខេមបូឌាលីមីតធីត បានចុះពិនិត្យជាក់ស្ដែងលើផលិតផលឈើខ្លឹមចន្ទន៍គ្រឹស្នាកែឆ្នៃស្រាយសលាយខ្មៅព្រឿងកាត់ជាកង់កង់បកសំបកនៅភូមិស្ទឹងឆាយខាងត្បូងឃុំស្ទឹងឆាយ និងនៅភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីដឹកជញ្ជូនទៅរាជធានីភ្នំពេញ។ ជាលទ្ធផលនៅចំការទី១ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូងក្រុមការងារបានពិនិត្យ និងថ្លឹងទម្ងន់ជាក់ស្ដែងបានចំនួន ១១៨បាវ ស្មើនឹង ១២៤៩គ.ក្រ រីឯចំការទី២ ឋិតនៅក្នុងភូមិសម្ដេចតាមានចំនួន១៩៦បាវ ស្មើនឹង ៣០៩៦គ.ក្រ សរុបរួមផលិតផលឈើខ្លឹមចន្ទន៍ក្រស្នាមានចំនួន ៣១៤ បាវស្មើនឹង ៤៣៤៥ គ.ក្រ។
ចំនួនអ្នកចូលទស្សនា
Flag Counter