ចេញផ្សាយ ២៣ កុម្ភៈ ២០២១
93
ថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃមន្ទីរកសិកម្មចំនួន ២នាក់ រួមជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំទួលទទឹង និងក្រុមការងារកម្មវិធីអាស្ប៉ាយ ចំនួន ២នាក់ ចុះពិនិត្យមើលទីតាំងទស្សន្នកិច្ចនៃលេខាធិការដ្ឋាន នៃកម្មវិធីអាស្ប៉ាយ នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។