មាតិកា
ការចុះរុះរើវាយកំទេចខ្ទមអនាធិបតេយ្យ លួចសង់ថ្មី
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២១
117
ថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីរដ្ឋបាលព្រៃឈើចំនួន ០៣នាក់ សហការជាមួយកម្លាំងគណ:បញ្ជាការស្រុកស្ទឹងហាវ រួមជាមួយមន្ត្រីរដ្ឋបាលស្រុកចំនួន ២នាក់ កំលាំងនគរបាល ០៧នាក់ កងរាជអាវុធហត្ថ ០៣នាក់ បានចុះរុះរើវាយកំទេចខ្ទមអនាធិបតេយ្យ លួចសង់ថ្មី (ឈើប្រក់ស័ង្កសីទំហំ ៤មx៥ម) ចំនួន ០១ខ្នង ស្ថិតនៅចំណុចនិយាមការ UTM 351015-1180511 ស្ថិតនៅភូមិសាស្ត្រភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយធ្វើការដកហូតបាន ចបជីកចំនួន១ រណាចំនួន១ កាំបិតផ្គាក់ ៣ដើម ដែកដក ចំនួន1 ត្រូវបានរក្សាយកទៅថែរក្សាទុកនៅរដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter