ចេញផ្សាយ ១៩ កុម្ភៈ ២០២១
126
ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងមន្ត្រីជំនាញព្រៃឈើ និងជលផល បានចូលរួមកិច្ចប្រជុំដោះស្រាយពាក្យបណ្តឹងទាស់ការចេញប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនទ្រព្យជាបណ្តោះអាសន្នចំនួន ១៨ក្បាលដី ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោក លៀម សូដា អភិបាលរង នៃគណៈអភិបាលខេត្ត នៅសាលប្រជុំស្រុកព្រៃនប់ ដោយមានការចូលរួមពី តំណាង ដើម និងចុង បណ្តឹង សរុបចំនួន ៣៨នាក់ ស្រី០៥នាក់។