មាតិកា
ទស្សនៈកិច្ចសិក្សាសហគមន៍តំបន់ឆ្នេរ នៅសហគមន៍នេសាទពាមក្រសោប និងសហគមនន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប ឃុំពាមក្រសោប
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០២១
210
ថ្ងៃព្រហស្បតិ៍ ៧កេីត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម ដឹកនាំមន្ត្រីជំនាញ ចូលរួមទស្សនៈកិច្ចសិក្សាសហគមន៍តំបន់ឆ្នេរ នៅសហគមន៍នេសាទពាមក្រសោប និងសហគមនន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ គោលបំណងដើម្បីផ្លាស់ប្តូបទពិសោធពីគ្នាទៅវិញទៅមក ក្នុងការដឹកនាំ សហការ ការពារ ធនធានជលផល និងជីវចម្រុះឱ្យមានភាពប្រសើរឡើង។ ក្នុងកម្មវិធីទស្សនះរៀបចំឧបត្ថម្ភដោយ អង្គការ អភិរក្សជលផល សមាភាពចូលរួមមានមន្រ្តីរដ្ឋបាលជលផលថ្នាក់កណ្តាល មន្រ្តីជលផលខេត្តកោះកុង អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទតំបន់ឆ្នេរ សមជិកសរុបចំនួន ៤០នាក់ស្រី៩នាក់ ។
ចំនួនអ្នកចូលទស្សនា
Flag Counter