ចេញផ្សាយ ១៧ កុម្ភៈ ២០២១
104
ថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី ការប្រើប្រាស់ និងបញ្ចូលទិន្នន័យ ក្នុងប្រព័ន្ធព័ត៌មាន Chamka App ក្រោមអធិបតីភាពលោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ នៅសាលប្រជុំធំនៃមន្ទីរកសិកម្មខេត្ត សមាសភាពចូលរួមមានក្រុមការងារកម្មវិធីអាស្ប៉ាយ(Aspire) និងមន្ត្រីថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំទាំងអស់។