ចេញផ្សាយ ១៧ កុម្ភៈ ២០២១
110
ថ្ងៃអង្គារ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមអបអរសាទរ ពិធី បិទកិច្ចប្រជុំលទ្ធផលការងារ អនុវិស័យដំណាំឆ្នាំ២០២០ និងទិសដៅការងារសម្រាប់ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានកសិកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅអាគារផ្ការំដួល នៃទីស្នាក់ការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមតំណាងស្ថាប័នពាក់ព័ន្ធ ប្រធាន/អនុប្រធានមន្ទីរ លោក លោកស្រីយ៉ាងច្រើនកុះករ។