ចេញផ្សាយ ១៥ កុម្ភៈ ២០២១
109
ថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមអបអរសាទរ ពិធី ចុះហត្ថលេខាលើកិច្ចសន្យាទិញ~លក់បន្លែសុវត្ថិភាព ដំឡូងមី ស្វាយ និងសាច់មាន់ នៃកម្មវិធីអាស្ប៉ាយ (Aspire) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅអាគារផ្ការំដួល នៃទីស្នាក់ការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធ ប្រធាន/អនុប្រធានមន្ទីរ តំណាងមូលនិធិអន្តរជាតិសម្រាប់ការ អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ដៃគូអភិវឌ្ឍន៍ បណ្តុំអាជីវកម្ម លេខាធិការដ្ឋាន ASPIRE and S-RET លោក លោកស្រីតំណាងក្រុមហ៊ុន និងតំណាងបណ្តុំអាជីវកម្មយ៉ាងច្រើនកុះករ។