ចេញផ្សាយ ១៣ កុម្ភៈ ២០២១
128
ថ្ងៃសៅរ៍ ២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១
មន្ត្រីជំនាញជលផល និងភ្នាក់ងារផ្សព្វផ្សាយឃុំបឹងតាព្រហ្ម បានចុះពិនិត្យការចិញ្ចឹមត្រី និងកង្កែប របស់កសិករ អុីន ហ៊ុកស៊ីន រស់នៅភូមិបឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សព្វថ្ងៃកសិករបានចិញ្ចឹមត្រីអណ្ដែងចំនួន២០ ០០០ក្បាល និងកង្កែបចំនួន ២៥០០ក្បាល ដែលការចិញ្ចឹមរបស់គាត់មិនបានប្រើប្រាស់ចំណីសម្រេចលើទីផ្សារនោះទេ ដោយគាត់បានផលិតចំណីដោយខ្លួនឯង វត្ថុធាតុដើមរួមមានស្រូវ កន្ទក់ ម្សៅត្រី និងវត្ថុធាតុដើមផ្សេងទៀត ដោយប្រើប្រាស់ម៉ាស៊ីនខ្នាតតូចលើការផលិតចំណីនេះ។