ចេញផ្សាយ ០៩ កុម្ភៈ ២០២១
141
ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១
លោក ណុំ ប៊ុនថន មន្រ្តីការិយាល័យផែនការ គណនេយ្យ បានចូលរួមសិក្ខាសិលាផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ ក្រោមអធិបតីយភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងផែនការ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ តំណាងអង្គការ FAO និងUSAID នៅសណ្ឋាគាភ្នំពេញ រាជធានីភ្នំពេញ សមាសភាពដែលបានចូលរួមមកពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្តទាំង២៥ តំណាងមន្ទីរផែនការរាជធានីខេត្តទាំង២៥ និងបណ្តាដៃគូអភិវឌ្ឍន៍ផងដែរ។