ចេញផ្សាយ ០៩ កុម្ភៈ ២០២១
138
ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងសហការី បានចូលរួមវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សៀង ចាន់ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សមាសភាពអញ្ជើញចូលរួមមកពីមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ មេឃ ភូមិ និងប្រជាពលរដ្ឋជាច្រើននាក់។ គោលបំណងនៃវេទិកានេះ÷
១/សន្តិសុខសណ្ដាប់ធ្នាប់
២/អនាម័យសំរាមសំណល់រាវ ឬរឹង
៣/ការរំលោភលើដីសាធារណៈ
៤/វិស័យកសិកម្មនៅក្នុងមូលដ្ឋាន
៥/វិស័យសាធារណៈថ្នាក់ក្រោមជាតិ។