ចេញផ្សាយ ០៩ កុម្ភៈ ២០២១
118
ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងសហការី បានចូលរួមវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ស៊ីហារ៉ា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅវត្តឧត្តមមុនីវង្ស ស្រុកកំពង់សីលា ខេត្តព្រះសីហនុ សមាសភាពអញ្ជើញចូលរួមមកពីមន្ទីរអង្គភាពជុំវិញខេត្ត ស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋជាច្រើនកុះករ។