ចេញផ្សាយ ០៩ កុម្ភៈ ២០២១
308
ថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១
លោក អាត់ ផល្លី ប្រធានការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យជំងឺដំណាំព្រីង របស់កសិករ សុខ រំដួល នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានដំណាំព្រីងចំនួន ១០០ដើម ក្នុងចម្ការទំហំ ៣ហិកតា ដែលមានបញ្ហាលើស្លឹក ក្រោយពិនិត្យរួច លោកបានពន្យល់ពីបញ្ហាដែលកើតមាន និងវិធីសាស្រ្តមួយចំនួន ដើម្បីព្យាបាល និងការពារជូនកសិករ។