មាតិកា
ការចុះផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទ និងបងប្អូនអ្នកប្រមូលទិញផលិតផលនេសាទ នៅចំណុចមុខកោះថ្មី ស្តីពីការបង្ការការពារ និងវិធានការទប់ស្កាត់ ការនាំចូលវីរុសកូវីដ១៩
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០២១
149
នៅថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់សោម សហការជាមួយនគរបាលការពារព្រំដែនទឹកវារៈលេខ២៤០ បានចុះផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទ និងបងប្អូនអ្នកប្រមូលទិញផលិតផលនេសាទ នៅចំណុចមុខកោះថ្មី ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្តីពីការបង្ការការពារ និងវិធានការទប់ស្កាត់ ការនាំចូលវីរុសកូវីដ១៩ ដល់បងប្អូនប្រជានេសាទដែលមានការចេញចូលប្រទេសជិតខាងជាពិសេសប្រទេសវៀតណាម។
ចំនួនអ្នកចូលទស្សនា
Flag Counter