ចេញផ្សាយ ០៦ កុម្ភៈ ២០២១
136
ថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលបន្ទុកក្តាប់រួម ដឹកនាំមន្រ្តីខណ្ឌរដ្ឋបាលជលផល ចូលរួមកិច្ចប្រជុំស្តីពីការបង្ការ ការពារ និងវិធានការទប់ស្កាត់ ការនាំចូលវីរុសកូវីដ-១៩ ក្នុងសហគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯឧត្តម គួច ចំរើន អភិបាល នៃអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ និងតំណាងសមាគមន៍ទូកដឹកភ្ញៀវទេសចរណ៍។