ចេញផ្សាយ ០៦ កុម្ភៈ ២០២១
139
ថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១
មន្ត្រីជំនាញកសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយឃុំអូរឧកញ៉ាហេង បានចុះពិនិត្យការអនុវត្តការងារកសិកម្មរបស់កសិករ អ៊ុន សំអុន រស់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងបានអនុវត្តការងារកសិកម្មលើផ្ទៃដីទំហំ ១ហិកតា ដែលគោចំនួន ៨ក្បាល មាន់ចំនួន ៥០០ក្បាល អាងចិញ្ចឹមកង្កែបចំនួន ២អាង បូករួមជាចកបាយទាចំនួន ៤អាង ទុកសម្រាប់ធ្វើចំណីឱ្យគាត់សត្វរបស់គាត់ ក្នុងនោះផងដែរកសិករបានដំណាំត្រឡាចឡើងទ្រើងទំហំប្រមាណជា ៤០អាដែលយកពូជពីប្រទេសវៀត ដែលនឹងប្រមូលផលនាពេលខាងមុខនេះ។