ចេញផ្សាយ ០៦ កុម្ភៈ ២០២១
356
ថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១
លោក សុខ រិទ្ធី ប្រធានការិយាល័យកសិឧស្សាហកម្ម លោក សុខ សំណាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក ណុំ ប៊ុនថន មន្ត្រីការិយាល័យផែនការ គណនេយ្យ បានចុះសិក្សាស្វែងយល់ពីខ្សែច្រវ៉ាក់កែច្នៃផ្លែស្វាយកែវរមៀត (ស្វាយសម្ងួត) នៅក្រុមហ៊ុនForda Cambodia Food Co.,Ltd ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឃុំបឹតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជាលទ្ធផលក្រុមហ៊ុនមាន៖
- បុគ្គលិក កម្មករចំនួន៤០០នាក់ ស្រី២៥០នាក់ ក្នុងនោះជនជាតិចិនមានចំនួន១៥នាក់ ស្រី៣នាក់។
- ទទួលទិញស្វាយកែវរមៀតពីខេត្តកំពត កំពង់ស្ពឺ ក្នុងតម្លៃចន្លោះពី៥០០ ទៅ ១០០០រៀល ក្នុងមួយគីឡូក្រាម (តម្លៃដឹកដល់រោងចក្រ) បច្ចុប្បន្នតម្លៃ ៥៦០រៀល ក្នុងមួយគីឡូក្រាម។
- មានសមត្ថភាពទិញស្វាយកែវរមៀតចូលក្នុងមួយថ្ងៃ១០០តោន តែបច្ចុប្បន្នបានត្រឹមប្រហែល៥០តោន/ថ្ងៃ
- សម្រាប់ខែមករានេះក្រុមហ៊ុនបានទិញស្វាយចូលសរុប ១៨០៩តោន។
- ទីផ្សារ គឺនាំចេញទៅប្រទេសចិន តាមរយៈកំពង់ផែខេត្តព្រះសីហនុ។