មាតិកា
ការចូលរួមជាមួយគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្តីពីការបិទផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ការរុះរើសំណង់ផ្សេងៗដែលបានសង់រំលោភលើដី ចំណីឆ្នេរសាធារណៈ ស្ថិតក្នុងភូមិឬទ្ធី២ មានឆ្នេរ តាបារាំង ឆ្នេរ ខ្សាច់ស ឆ្នេរពយតាឈួន និងឆ្នេរយាយម៉ី
ចេញ​ផ្សាយ ០៥ កុម្ភៈ ២០២១
161
ថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ខៀវ ថា ប្រធានក្រុមត្រួតពិនិត្យបទល្មើសជលផល និងលោកទី វណ្ណៈ មន្រ្តីខណ្ឌ(ជាប់កិច្ចសន្យា) បានចូលរួមជាមួយគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្តីពីការបិទផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ការរុះរើសំណង់ផ្សេងៗដែលបានសង់រំលោភលើដី ចំណីឆ្នេរសាធារណៈ ស្ថិតក្នុងភូមិឬទ្ធី២ មានឆ្នេរ តាបារាំង ឆ្នេរ ខ្សាច់ស ឆ្នេរពយតាឈួន និងឆ្នេរយាយម៉ី ក្រោមការដឹកនាំរបស់លោក ស៊ុន ពិសី និងលោក តុប ពេញ អភិបាលរងស្រុកស្ទឹងហាវ ព្រមទាំងមានការចូលរួមពីមន្រី្តការិយាល័យជំនាញពាក់ព័ន្ធ កងកំលាំង អាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ទៀតផងដែរ។ ជាលទ្ធផលក្រុមការងារបានធ្វើការបិទនូវសេចក្តីជូនដំណឹង តាមលំនៅដ្ឋាន តាមហាងនានា និងបានធ្វើការវាស់វែងកំណត់ចំណីប្រវែង ១១០ម៉ែត្រ និងចំណីព្រែកប្រវែង ៣០ម៉ែត្រព្រមទាំងបានបាញ់អក្សរ រុះរើតាមហាងផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter