ចេញផ្សាយ ០៥ កុម្ភៈ ២០២១
141
ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១
មន្ត្រីជំនាញជលផល សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យមើលការចិញ្ចឹមកង្កែបរបស់កសិករ ខ្មៅ ថា រស់នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល កសិករបានចាប់ផ្តើមដាក់ចិញ្ចឹមកូនកង្កែបចំនួន ២០០ក្បាល ដោយក្នុងមួយក្បាលគាត់ទិញតម្លៃ ៥០០រៀល និងទិញមេពូជចំនួន ៦ក្បាលក្នុងមួយក្បាលទិញតម្លៃ ៣០ ០០០រៀល។