មាតិកា
ការចុះពិនិត្យមើលការចិញ្ចឹមសត្វរបស់កសិករ អឹម ថៃ រស់នៅភូមិបឹងរាំង ឃុំសាមគ្គី
ចេញ​ផ្សាយ ០៥ កុម្ភៈ ២០២១
146
ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំមន្ត្រីជំនាញបសុសត្វ និងភ្នាក់ងារផ្សព្វផ្សាយឃុំសាមគ្គី បានចុះពិនិត្យមើលការចិញ្ចឹមសត្វរបស់កសិករ អឹម ថៃ រស់នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបច្ចុប្បន្នគាត់ចិញ្ចឹមមាន់បានចំនួន ២០០ក្បាល ដែលមានសុខភាពលូតលាស់ធំធាត់ល្អ នាមុនឱកាសបុណ្យចូលឆ្នាំចិនខាងមុខ គាត់គ្រោងលក់ចំនួន ១០០ក្បាល ក្នុងតម្លៃ ២៤ ០០០រៀលក្នុងមួយគីឡូក្រាម។ លោកប្រធានមន្ទីរបានបន្ថែមដល់កសិករថាចូលរួមផលិត លើផលិតផលកសិកម្ម និងរៀបផែនការចិញ្ចឹមឱ្យបានច្បាស់លាស់ ឱ្យស្របតាមស្ថានភាពទីផ្សារ ដើម្បីបានតម្លៃខ្ពស់។
ចំនួនអ្នកចូលទស្សនា
Flag Counter