ចេញផ្សាយ ០៥ កុម្ភៈ ២០២១
134
ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះអង្គ ដឹកនាំមន្ត្រីជំនាញ ចូលរួមប្រជុំ ស្តីពី ការផ្សព្វផ្សាយអំពីការងារអភិរក្សព្រៃឈើ និងសមទ្ធិផលនានា ដែលបានកសាងនៅក្នុងតំបន់ នៅទីស្តីការគណៈរដ្ឋមន្រ្តី(ខុទ្ទកាល័យឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី) សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុលោកស្រី ស៊ូ វណ្ណាហ្គោតលែត ប្រធានអង្គការសម្ព័ន្ធសត្វព្រៃ វ៉ាលអេត លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ និងលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ និងតំណាងក្រុមហ៊ុន ឋានសួគ៌ ចំកាត់។