ចេញផ្សាយ ០៥ កុម្ភៈ ២០២១
110
ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១
លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ និងលោក គង់ សំអុល នាយសង្កាត់រដ្ឋបាលព្រៃឈើអូរឧកញ៉ាហេង បានចូលរួមកិច្ចប្រជុំស្តីពីការចែកវិញ្ញាបនបត្រសំគាល់អចលនវត្ថុ និង មោឃភាពប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាឃុំអូរឧកញ៉ាហេង ដោយមានចូលរួមពីមន្ទីរអង្គភាពជំនាញនានា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ។