មាតិកា
ការចុះពិនិត្យការចិញ្ចឹមរបស់កសិករ ម៉ាន ស៊ីណេត ភេទប្រុស អាយុ៤០ រស់នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២១
189
ថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីជំនាញបសុព្យាបាល និងកញ្ញា សាំង ណាលីន ភ្នាក់ងារផ្សព្វផ្សាយឃុំកំពង់សីលា បានចុះពិនិត្យការចិញ្ចឹមរបស់កសិករ ម៉ាន ស៊ីណេត ភេទប្រុស អាយុ៤០ រស់នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផល កសិករចិញ្ចឹមមាន់សរុប៩៥០ក្បាល មេបា ៣៥០ក្បាល មាន់សាច់ ៦០០ក្បាល ដោយប្រើប្រាស់ទូរភ្ញាស់ ១គ្រឿងដាក់ស៊ុតបាន ១៥០០ស៊ុត។ ដែលបច្ចុប្បន្នមាន់សាច់គាត់លក់ចេញទៅដល់ហាងបាយថ្មរូង ក្នុងតម្លៃ២០ ០០០រៀលក្នុងមួយគីឡូក្រាម និងលក់ចេញទៅផ្សារត្រែងត្រយឹងក្នុងតម្លៃ១៨ ០០០រៀលក្នុងមួយគីឡូក្រាម។ លើសពីនេះគាត់បានភ្ញាស់កូនមាន់លក់បន្ថែមទៀត កូនមាន់ដែលមានអាយុ ២១ថ្ងៃ គាត់ក្នុងតម្លៃ៥០០០រៀលក្នុងមួយក្បាលដល់កសិករផ្សេងផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter