មាតិកា
ការចុះបង្ក្រាបបទល្មើសសត្វព្រៃ
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២១
138
ថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឡាង សុគន្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ ទទួលបន្ទុករួម សហការជាមួយក្រុមការងារអង្គការសត្វព្រៃ បានចុះបង្ក្រាបបទល្មើសសត្វព្រៃ÷ ១/តំបន់ទំនប់រលកភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាលទ្ធផលចាប់ឃាត់បាន÷ -សាច់ជ្រូកព្រៃស្រស់ ទម្ងន់ ១១គ.ក្រ។ -សាច់អន្សងស្រស់ទម្ងន់ ៤គ.ក្រ។ -សាច់ក្ងោកទម្ងន់ ២.៥០គ.ក្រ។ -សំពោចក្រអូបងាប់ចំនួន ០១ក្បាល ទម្ងន់ ១គ.ក្រ។ ២/តំបន់ទេសចរណ៍ក្បាលឆាយ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បានធ្វើកិច្ចសន្យាចំនួន ២ម្ចាស់ ដោយរឹបអូសបាន÷ -ទី១ ជ្រូកព្រៃ ទម្ងន់ ២.៥៩គ.ក្រ។ -ទី២ ខ្លាត្រីងាប់ចំនួន ១ក្បាល ទម្ងន់ ២.៥០ និងសាច់ឈ្លូសស្រស់ទម្ងន់ ០.៧០គ.ក្រ។ -ទី៣ សាច់ជ្រូកព្រៃស្រស់ ៤១.៨០គ.ក្រ។ -ទី៤ ក្បាលពស់វែករនាមក្រៀមចំនួន ១ក្បាល និងក្រពះក្រម៉ាក្រៀម ចំនួន ០១។ វត្ថុតាងដែលរឹបអូសបានក្រុមការងារបានធ្វើការដុត និងកប់បំផ្លាញចោល។
ចំនួនអ្នកចូលទស្សនា
Flag Counter