ចេញផ្សាយ ០៣ កុម្ភៈ ២០២១
103
ថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១
មន្ត្រីជំនាញកសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយឃុំអណ្ដូងថ្ម បានចុះតាមដាន និងពិនិត្យមើលការដាំដុះដំណាំល្ពៅរបស់កសិករ គឹម ហួន រស់នៅភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលកសិករដាំដំណាំល្ពៅលើផ្ទៃដី ១៥អា គាត់ប្រមូលផល នៅក្នុងខែមករាកន្លងទៅនេះបានចំនួន ២៥០គីឡូក្រាម លក់តំលៃ ២០០០រៀល តាមការកម្ម៉ង់របស់ម៉ូយលក់បង្អែមនានា និងដាក់លក់រាយដោយខ្លួនឯងនៅទីផ្សារវាលរេញ។ កសិករនិយាយថាដំណាំល្ពៅរបស់គាត់អាចប្រមូលផលបានប្រមាណជាង ១តោន ក្នុងវគ្គនៃការប្រមូលផលគាត់។