ចេញផ្សាយ ០៣ កុម្ភៈ ២០២១
105
ថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១
លោក សុខ រិទ្ធី ប្រធានការិយាល័យកសិឧស្សាហកម្ម និងលោក ញ៉ុញ អ៊ុក នាយសង្កាត់ជលផលមិត្តភាព បានចូលរួមសម្របសម្រួលជាមួយ ក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម សហការជាមួយអ្នកជំនាញការJICA និងមានតំណាងភោជនីដ្ឋានជប៉ុននៅកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រប់គ្រងគុណភាព និងសុវត្ថិភាពផលិតផលនេសាទសមុទ្រនៅខេត្តព្រះសីហនុ នៅផែឈឹម ហុក ឃន ដែលមានអ្នកនេសាទចូលរួម១០នាក់។