ចេញផ្សាយ ០៣ កុម្ភៈ ២០២១
165
ថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១
លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចូលរួមជាមួយក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយអាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ ចុះអនុវត្តដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ៦០៤ ត.រ/២០ ចុះថ្ងៃទី០៩ កញ្ញា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តព្រះសីហនុ ចុះអនុវត្តលើទីតាំងដីស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើទំហំដី ២.១២៨.១៥៥ម៉ែត្រការ៉េ។