ចេញផ្សាយ ០២ កុម្ភៈ ២០២១
183
ថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១
មន្ត្រីជំនាញកសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យដំណាំរួមផ្សំរបស់កសិករ នួន ធីវ រស់នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលកសិករ បានដាំដុះដំណាំលើផ្ទៃដីទំហំ ៣៥អា ក្នុងនេះមាន÷
-ត្រប់ចំនួន ៥០០ដើម បេះបាន ២៥គីឡូក្រាមក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ២០០០រៀលក្នុងមួយគីឡូក្រាម។
-ននោងបេះបានចំនួន ១៥គីឡូក្រាមក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ១៥០០រៀលគីឡូក្រាម។
ដំណាំដែលគាត់ប្រមូលបានលក់ដល់ឈ្មួញកណ្តាល ដែលយកទៅបោះលក់បន្តនៅទីផ្សារវាលរេញ។