ចេញផ្សាយ ០២ កុម្ភៈ ២០២១
98
ថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារមាន លោក ហ៊ុល សុខុន ទីប្រឹក្សាកម្មវិធី Aspire លោក គីវ ចាន់មករា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក សុខ សំណាង មន្រ្តីការិយាល័យក្សេត្រសាស្រ្ត បានចុះមកធ្វើការទំនាក់ទំនងជាមួយប្រធានសហគមន៍គ្រាប់ពូជមាស ដើម្បីបង្កើតបន្តុំអាជីវកម្មផលិតពូជស្រូវ មាន់ និងកង្កែប នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។