ចេញផ្សាយ ០២ កុម្ភៈ ២០២១
134
ថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១
ខណ្ឌរដ្ឋបាលជលផល ទាក់ទងទៅនឹងករណីត្រីផ្សោតងាប់ ក្រុមជំនាញជលផល មិនបានជួបផ្ទាល់នោះទេ ដោយសារត្រីត្រូវរសាត់អណ្តែតនៅលើផ្ទៃទឹកមិនដឹងជារសាត់ទៅដល់ទីណានោះទេ តែក្រុមការងារបានសាកសួរព័ត៌មានពីប្រជានេសាទ បានបញ្ជាក់ប្រាប់ថាផ្សោតបានងាប់តាំងពីម៉ោង ៧ព្រឹក នៅចំណុចមុខរោងចក្រប្រេងកាតប្រហែល ០២គីឡូម៉ែត្រ ពីឆ្នេរ ដែលផ្សោតងាប់ស្អុយរលួយ នៅលើខ្លួនមានស្នាមដាច់រលត់នៅត្រង់ ក ពោះ កន្ទុយ។ តាមការសាកសួរក្រុមជំនាញ សន្និដ្ឋានថាផ្សោតនោះងាប់ដោយសារស្លាបចាក់ទូក ផ្សោតនោះមានប្រវែងដងខ្លួនប្រហែល ១.២ម៉ែត្រ ទទឹងខ្លួន ០.៤ម៉ែត្រ ទម្ងន់ប្រមាណ ១២០គីឡូក្រាម ជាប្រភេទផ្សោត Indo Pacific humpoback dolphin មានរស់នៅ កោះតាង កោះព្រីង កោះរ៉ុង ជាសត្វកម្រត្រូវការពារដោយអនុក្រឹត្យលេខ ១២៣អនក្រ។