ចេញផ្សាយ ៣០ មករា ២០២១
279
ថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចំនួន ១រូប ក្រុមការងារកម្មវិធីអាស្ប៉ាយចំនួន ១រូប សហការជាមួយភ្នាក់ងារឃុំ ចុះពិនិត្យទីតាំងសាងសងផ្ទះសំណាញ់ និងដំណាំរួមផ្សំ របស់កសិករ ស៊ឹម ណារ៉េត រស់នៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលកសិករមានផ្ទៃដីទំហំ ២០×៤០ម៉ែត្រ មានស្ពៃក្រញាញ់ ត្រប់វែង ផ្ទី និងត្រកួន។ គាត់កំពុងប្រមូលដាំណាំស្ពៃក្រញាញ់ បានចំនួន ២០ ទៅ ២៥គីឡូក្រាម និងផ្ទី ១០គីឡូក្រាម ដោយយកទៅបោះតាមហាងអាហារដ្ឋាននានាក្នុងផ្សារវាលរេញ ក្នុងតម្លៃ ៣ ០០០រៀលក្នុងមួយគីឡូក្រាម។