មាតិកា
ការចូលរួមលែងអណ្តើកហ្លួងចូលជម្រកធម្មជាតិ និងប្រជុំពិភាក្សាអំពីកាអភិរក្សអណ្តើកហ្លួង
ចេញ​ផ្សាយ ២៩ មករា ២០២១
122
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផល បានចូលរួមលែងអណ្តើកហ្លួងចូលជម្រកធម្មជាតិ និងប្រជុំពិភាក្សាអំពីកាអភិរក្សអណ្តើកហ្លួង ដឹកនាំដោយលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល មានការចូលរួម អភិបាលរងស្រុកកំពង់សីលា និងស្រុកស្រែអំបិល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង នាយខណ្ឌរដ្ឋបាលជលផលកោះកុង នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ អាជ្ញាធរឃុំ ភូមិពាក់ព័ន្ធ គណៈកម្មការសហគមន៍នេសាទសាមគ្គីព្រែកកំពង់សីលា និងតំណាងអង្គការ WCS មានទីតាំងស្ថិតនៅ ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ (ពិកនិក)។ ជាលទ្ធផល លែងអណ្តើកហ្លួងចំនួន ១០ក្បាល មានអាយុ២៥ឆ្នាំ បានចូលជម្រកធម្មជាតិ នឹងមានបញ្ហាចំនួន៣ ដែលត្រូវបន្តដោះស្រាយ÷ ១. ឆក់ត្រីតាមដងព្រែកកំពង់សីលា ២. ការបូមខ្សាច់ ៣កន្លែង ៣. លបវែង
ចំនួនអ្នកចូលទស្សនា
Flag Counter