ចេញផ្សាយ ២៩ មករា ២០២១
122
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឡាង សុគន្ធ នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ បានចូលរួមកិច្ចប្រជុំ Video conference នៅសាលាខេត្តព្រះសីហនុ អំពីគម្រោងកែលំអរការគ្រប់គ្រងសំណល់រឹង និងប្លាស្ទឹករបស់កម្ពុជា ដោយធនាគរពិភពលោក សមាសភាពចូលរួមមកពីគ្រប់អង្គភាព មន្ទីរជំនាញ អាជ្ញាធរដែនដីចំណុះឱ្យខេត្ត
សូមជម្រាបជូនថា កិច្ចប្រជុំនេះគឺសំណើសុំកិច្ចសហការ ដល់ដំណើរការប្រមូលព័ត៌មាន និងការសិក្សាបច្ចេកទេសរៀបចំទីលានចាក់សំរាមរបស់ក្រុមការងារធនាគារពិភពលោក។
វិសាលភាពដែលក្រុមការងារនឹងធ្វើការវិភាគលើវិសាលភាព ៣គឺ÷
-ទី១ ការវាយតម្លៃបច្ចេកទេសក្នុងកម្រឹតមួយដែលបានកំណត់។
-ទី២ ការកំណត់ទីលានចាក់សំរាម និងវាយតម្លៃបឋមលើភាពសមស្រប នៃទីតាំងចាក់សំរាម។
-ទី៣ ការវិភាគផ្នែកហិរញ្ញវត្ថុ ដើម្បីក្រុមការងារបានទិន្នន័យសម្រាប់រៀបចំផែនការគាំទ្រ និងស្នើសុំហិរញ្ញប្បទានហិរញ្ញវត្ថុ។ បន្ទាប់ពីបញ្ចប់អង្គប្រជុំ
ក្រុមការងារទាំងអស់ បានចុះពិនិត្យ ដល់ទីតាំងជាក់ស្តែង នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។