ចេញផ្សាយ ២៧ មករា ២០២១
110
ថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១
មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម សហការជាមួយ ភ្នាក់ងារផ្សព្វផ្សាយឃុំអណ្ដូងថ្ម បានចុះពិនិត្យការដាំដុះដំណាំរួមផ្សំរបស់កសិកររស់នៅភូមិត្រពាំងស្អុយ២ និងភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល ក្នុងការប្រមូលផលក្នុងខែមករានេះ÷
+កសិករ វិត ធឿន ដាំដុះដំណាំ ល្ពៅ និងត្រសក់ លើផ្ទៃដី ៥០អា÷
-ល្ពៅប្រមូលបាន ២ ០០០គីឡូក្រាម លក់ក្នុងតម្លៃ ២០០០រៀលក្នុងមួយគីឡូក្រាម។
-ត្រសក់ស្រូវ ប្រមូលផលបាន ៣០០គីឡូក្រាម លក់ក្នុងតម្លៃ ២០០០រៀល ដល់ឈ្មួញលក់បង្អែមនៅទីផ្សាររាលរេញ។
+កសិករ កើត យូណុះ ដាំននោង សណ្តែកគួរ លើផ្ទៃដី ៤០អា÷
-សណ្តែកគួរប្រមូលផលបាន ៤០០គីឡូក្រាម លក់ ៣ ០០០រៀលក្នុងមួយគីឡូក្រាម។
-ននោងប្រមូលផលបាន ២៥០គីឡូក្រាម លក់ ២៥០០រៀល ដល់ឈ្មួញកណ្តាលនៅផ្សារវាលរេញ។