មាតិកា
ការចុះចាក់ថ្នាំការពារជំងឺសាទឹក គោ ក្របី នៅភូមិថ្មី និងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា
ចេញ​ផ្សាយ ២៧ មករា ២០២១
162
ថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំសហការី សហការជាមួយពេទ្យសត្វភូមិចំនួន ៣នាក់ បានចុះចាក់ថ្នាំការពារជំងឺសាទឹក គោ ក្របី នៅភូមិស្ទឹងច្រាល និងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ រួមជាមួយភូមិក្រាំងអាត់ និងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផលចាក់នៅ÷ -ឃុំអូរបាក់រទេះ ភូមិស្ទឹងច្រាល និងស្ទឹងសំរោង បានគោចំនួន ១១២ក្បាល។ -ឃុំកំពង់សីលា ភូមិក្រាំងអាត់ និងចាំស្រី បានគោ បានគោសរុបចំនួន ៣៧៧ក្បាល និងក្របីចំនួន ៤៧៥ក្បាល។ សរុបរួមដោយគិតត្រឹមថ្ងៃនេះ ៩៦៤ក្បាល។ បន្ថែមពីនេះក្រុមការងារធ្វើការចែកថ្នាំព្យាបាល និងថ្នាំសំលាប់មេរោគដល់ភ្នាក់ងារសុខភាពសត្វភូមិទុកសម្រាប់ព្យាបាលជូនប្រជាពលរដ្ឋបន្តទៀត សមាសភាពចូលរួមអាជ្ញាធរភូមិឃុំ។
ចំនួនអ្នកចូលទស្សនា
Flag Counter